ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្អូនប្រុស ខៀវ សុខារ៉ាវី ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ត្រូវបានបញ្ជូនទៅដល់តុលាការមុននេះ

ភ្នំពេញៈ ភ្នាក់ងារ Post News ប្រចាំតុលាការក្រុងភ្នំពេញបានរាយការណ៍មកថា ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស នៅរសៀលមុននេះ ត្រូវបានសមត្ថកិច្ចបញ្ជូនដល់តុលាការហើយ ក្នុងចំណោមនោះ មានម្នាក់ជាប្អូនប្រុសតារាសម្ដែង ខៀវ សុខារ៉ាវី ឈ្មោះ ខៀវ ថនវណ្ឌឌី អាយុ២៦ឆ្នាំ។

សូមបញ្ជាក់ថា ជនរងគ្រោះដែលត្រូវជាប្អូនជីដូនមួយរបស់តារាសម្តែង ខៀវ សុខារ៉ាវី ត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន២គ្រាប់ មួយកន្លែងចំខ្លួនផ្នែកខាងស្តាំ ដោយបៀមគ្រាប់ និងមួយកន្លែងទៀត ត្រូវចំជើងធ្លាយពីម្ខាងទៅម្ខាង រួមនឹងក្បាល ដែលជនសង្ស័យវាយបន្ថែមនិងដំបង។ នេះបើយោងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ។

បើតាមសមត្ថកិច្ចហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើងកាលវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅនៅចំណុចផ្ទះលេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានគេប្រាប់ថា ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យចតុមុខ ហើយជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោយបញ្ជូនទៅសង្គ្រោះបានបន្តិច៕

photo_2016-08-15_16-07-06photo_2016-08-15_16-07-09

https://youtu.be/JO9WEvBU8j8

មតិយោបល់