ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនមនុស្ស៦នាក់នៅចំណុចហាងខារ៉ាអូខេយីហោ ប្រូ

បាត់ដំបង: យោងតាមផេករបស់GRK News បានឲ្យដឹងថា នៅម៉ោង១១ និង ៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងខារ៉ាអូខេយីហោ(ប្រូ)ស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុង/និងខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ដែលបានធ្វើសកម្មភាពផឹកស៊ីនិងច្រៀងក្នុងបន្ទប់ខារ៉ាអូខេ និងបានចាប់យកទូរស័ព្ទដៃ០៣ គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

 

មតិយោបល់