ភ្នំពេញៈ នៅវេលាម៉ោ១៨និង ៣០នាទីថ្ងៃ១៣ ខែសីហា ឆ្នាំ២០២១ មានករណីបុរសម្នាក់បានដាក់ជណ្ដើរឡើងតអំពូលភ្លើង ដោយមិនបានបិទប៉ារ៉ែតនោះទេ បណ្តាលឲ្យឆក់ធ្លាក់មកដីស្លាប់ នៅចំណុចក្នុងផ្ទះផ្លូវបេតុង ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ឡៅ ឈួន ហៅឆាយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៨និង៣០នាទីជនរងគ្រោះ បានមកតអំពូលភ្លើង ដែលដាច់នៅផ្ទះចំណុចផ្លូវបេតុង ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញដោយពេលត អំពូលភ្លើង ដែលមានកំពស់ប្រហែល៤ម៉ែត្រពីដី ជនរងគ្រោះបានដាក់ជណ្ដើរឡើងតដោយមិនបានបិទ ប៉ារ៉ែតភ្លើងនោះទេ ពេលកំពុងត នោះជនរងគ្រោះ (សព) បានឆក់ខ្សែភ្លើង បណ្ដាលឲ្យធ្លាក់មកដី ភ្លាមៗនោះបងប្អូនជនរងគ្រោះបានធ្វើចលនាសង្រ្គោះ បឋម និងបានបញ្ជូនទៅមន្ទីរពេទ្យទឹកថ្លា និងមន្ទីរពេទ្យពងទឹក តែពេទ្យមិនមានសម្ភារៈជួយក៏បានដឹកមកដល់មន្ទីរពេទ្យម្លិះ នៅចំការដូង តែពេលមកដល់មន្ទីរពេទ្យ ពេលនោះពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ។
តាមការពិនិត្យនិងវិភាគរបស់ជំនាញខណ្ឌ ជុំវិញកន្លែងកើតហេតុ ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន ។ សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់