ព័ត៌មានជាតិ

រថយន្តមួយគ្រឿងដាច់ហ្វាំ្រងបួងចង្កូតឡើងខឿន បុកដើមឈើដួលរាបដល់ដីទៅមុខលែងរួច

ភ្នំពេញៈ រថយន្តមួយគ្រឿងដាច់ហ្វាំង បួងចង្កូតឡើងខឿន ជ្រុលទៅបុកដើមឈើមួយដើម ដួលរាបដល់ដី ទៅមុខលែងរួច កាលពីវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ចំណុចមហាវិថី ឈ្នះ ឈ្នះ កែងផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកពុយសូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A 0647 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿងគួរសម ។ លុះជិតដល់ស្តុបកន្លែងផ្លូវកែងរវាងមហាវិថី ឈ្នះ ឈ្នះ និងផ្លូវជាតិលេខ៦ ឃើញរថយន្តនៅខាងមុខជាច្រើនគ្រឿង ក៏ជាន់ហ្វ្រាំងបន្ថយល្បឿន តែហ្វ្រាំងមិនស៊ីព្រោះដាច់ហ្វ្រាំងដោយតៃកុងខ្លាចបុករថយន្ត ជាច្រើនគ្រឿង ក៏បួងចង្កូតឡើងខឿនទ្រូងផ្លូវ បណ្តាលឱ្យជ្រុលទៅបុកដើមឈើមួយដើមដួលរាបដល់ដី ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យមើលកន្លែងកើតហេតុ រាយការណ៍ប្រាប់ សមត្ថកិច្ចជំនាញវាស់វែង យកទៅរក្សាទុក បណ្តោះអាសន្នរង់ចាំដោះស្រាយជាក្រោយ ៕

មតិយោបល់