ព័ត៌មានជាតិ

កម្មករ០៣នាក់ឡើងផ្សារប៉ាណូប៉ះចំខ្សែភ្លើង បណ្តាលឲ្យឆក់ធ្លាក់បន្តបន្ទាប់គ្នារងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៣ និង១៣ នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មានករណីបុរសចំនួន០៣នាក់ ជាកម្មករឡើងផ្សារផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ខុសបច្ចេកទេសប៉ះចំខ្សែភ្លើង បណ្តាលឲ្យឆក់ធ្លាក់មកក្រោមបន្តបន្ទាប់គ្នា រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ជនរងគ្រោះទាំង០៣នាក់ខាងលើនោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យ ផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់