ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ឆក់ទូរស័ព្ទអាយហ្វូនពីនារីម្នាក់ ត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៤ និង៥៧ នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បានធ្វើសក​ម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ម៉ាកអាយហ្វូន ត្រូវប្រជាពលរដ្ឋឃើញដេញព័ទ្ធចាប់បាននៅមុខក្រុមហ៊ុនរិទ្ធិមុនី ដឹកអ្នកដំណើរ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះមកដល់នាំខ្លួនជនសង្ស័យខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់