ត្បូងឃ្មុំៈ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានករណីចាប់រំលោភសេពសន្ថវ: បានសម្រេច នៅចំណុចព្រៃចំការកៅស៊ូ ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ក្រោយកើតហេតុ មុខសញ្ញាសង្ស័យបានគេចខ្លួន រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកពញាក្រែក បានបើក កិច្ចប្រតិបត្តិការបង្ក្រាប តាមនិតិវិធី ជាលទ្ធផល យើងឃាត់បានមុខសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ ហាន សុផែន (ហៅ បឿក) ភេទប្រុសអាយុ ២០ឆ្នាំ ជាមុខសញ្ញាសង្ស័យបានប្រព្រឹត្តចាប់រំលោភសេពសន្ថវ: ទៅលើនារី រងគ្រោះឈ្មោះ ក.រ.ន អាយុ១៩ឆ្នាំ ។
មុនកើតហេតុ ជនល្មើស បានដឹកនារី រង.គ្រោះ ចេញពីហាងលក់សាច់អាំងមួយកន្លែង ស្ថិតនៅឃុំក្រែក សំដៅទៅផ្ទះវិញ តែទៅដល់ចំណុចព្រៃស្ងាត់ ស្ថិតនៅភូមិច្រករំដេង ឃុំ ត្រពាំងផ្លុង បានឈប់ហើយធ្វើចាប់.រំ.លោ.ភសេព.សន្ថវ:ទៅលើនារី រង.គ្រោះ ខាងលើ រហូតបានសម្រេច ។
ករណីខាងលើនេះ កម្លាំងជំនាញ នៃ អធិការដ្ឋានស្រុក កំពុងអនុវត្តបន្តតាមនិតិវិធី ៕
មតិយោបល់