ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតសារធាតុញៀន៦៣កញ្ចប់

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ​ស្នងការនគរបាលខេត្តព្រះសីហនុនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់បទល្មើសគ្រឿងញៀន។

ជនសង្ស័យមានឈ្មោះដូង ប្រុស ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន៖-ម្សៅក្រាមព៌ណសថ្លាសង្ស័យសារធាតុញៀន៤៦កញ្ចប់ធំនិង១៧កញ្ចប់តូច-ទូរស័ព្ទ៣គ្រឿង-ជញ្ជីងថ្លឹង១គ្រឿងនិងសម្ភារវិចខ្ចប់មួយចំនួន។

ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី៕

 

មតិយោបល់