សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និង បារាំងបានផ្អាកប្រតិបត្តិការស្ថានទូតរបស់ខ្លួនក្នុងប្រទេសយ៉េម៉ែនហើយ ខណៈដែលស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះកាន់តែធ្លាក់ចុះយ៉ាងខ្លាំងនោះ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា បុគ្គលិកស្ថានទូតរបស់ខ្លួនត្រូវបានបញ្ជារអោយចាកចេញពីរដ្ឋធានី សាណាអា ហើយ ដោយអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Jen Psaki បានបញ្ជាក់ថា ដំណើរការអន្តរកាលផ្នែកនយោបាយនៅក្នុងប្រទេសយ៉េមែននាពេលថ្មីៗនេះ កំពុង ទទួលរងការរំខាន និង បានបង្កើតឲ្យមានភាពហ្វឹកវរជាថ្មីដែលជាការគំរាមកំហែងដល់ជីវិតជនជាតិយ៉េមែន និង សហគមន៍ការទូតជាច្រើនក្នុងរដ្ឋធានីសាណាអា ។
ក្រោយការប្រកាសដកទូតរបស់សហរដ្ឋអាមេរិកនេះដែរ ប្រទេសអង់គ្លេសរួមជាមួយនឹងប្រទេសបារាំង ក៍បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃពុធកន្លងទៅថា ពួកគេបានសំរេចអោយបុគ្គលិកទាំងអស់របស់ខ្លួនធ្វើការត្រៀមខ្លួន ចាកចេញពីក្រុង សាណាអា ផងដែរ ខណៈដែលស្ថេរភាពនោយបាយកំពុងស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ក្រុមឧទ្ទាម ហ៊ូតធី ៕
មតិយោបល់