ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបល្បែង ស៊ីសង១ករណីនិងអប់រំអ្នកប្រព្រឹត្ត៦នាក់នៅឃុំឆ្នាល់មាន់

បាត់ដំបង: នៅថ្ងៃទី១៤ខែ សីហា ឆ្នាំ ២០២១ នេះអនុវត្តតាម យោបល់ណែរនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបា ល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកលឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោក ប៉ាង ហៀង អធិ ការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ បានចំនួ ន ០១ករណី ឃាត់អ្នកប្រព្រឹត្តចំនួន០៦នាក់ ស្រី ធ្វេីកិច្ចសន្យាអប់រំណែ នាំឱ្យពួកគាត់ បញ្ឈប់ សក ម្ម ភាពល្មេីសនេះជាបន្តទៀត។

ក្នុងកិច្ចសន្យាអប់រំណែនាំ ដែលសមត្ថកិច្ចបានធ្វេីចំពោះពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពល្មេីស បន្តទៀតនេះ សមត្ថកិច្ចបានពន្យល់ណែរនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលក្នុងនោះមានចំណែកជាច្រេីនករណីដែលបណ្តាលមក ពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង នាពេលកន្លងមក៕

 

មតិយោបល់