ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចទល់មុខវត្តស្ងួនពេជ្រ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះ ៣នាក់៖
១/ឈ្មោះ ស្រីឆយ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ ធ្វើការនៅហាង(ស្លាប់)។
២/ឈ្មោះ ស្រីនីត ភេទស្រី អាយុ ១៧ឆ្នាំ (របួសធ្ងន់)។
៣/ឈ្មោះ បញ្ញា ភេទប្រុស បើកម៉ូតូម៉ាក ប៊ីត ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AL-9661។
បច្ចុប្បន្នអ្នកទាំង ៣ ស្នាក់នៅជិតភ្នំបាសិដ្ឋ ។
រថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-4705 បើកបរដោយបុរសជាមន្រ្តីយោធាម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញគេជនរងគ្រោះ បើកបរម៉ូតូម៉ាកខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តបង្ក រេចង្កូតជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង រួញចូលគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯអ្នកស្លាប់ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕
មតិយោបល់