ព័ត៌មានជាតិ

និស្សិតឆ្នាំទី៤ផ្នែកសំណង់ស៊ីវិលម្នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញៈ នៅវលាម៉ោង០៨ និង៤០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង និស្សិតរៀនឆ្នាំទី៤ ផ្នែកសំណង់ស៊ីវិលម្នាក់ ជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តបុកបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កបន្តដំណើរបើកទៅមុខរត់គេច តែត្រូវសមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់
ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចទល់មុខសាលាបឋមសិក្សាអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ម៉ន ផានុត ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបជានិស្សិតឆ្នាំទី៤ ផ្នែកសំណង់ស៊ីវិល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅជិតសាលាកូរ៉េ ក្នុងខណ្ឌព្រែកព្នៅ មានស្រុកកំណើតក្នុងភូមិ ស្រែគុយ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BC -5007 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខសាលាបឋម សិក្សាអូដឹម ស្រាប់តែរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-6122 បើកបរដោយ បុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ ដួលបោកក្បាល នៅនិងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកឯរថយន្តបង្ក បន្តបើករត់ទៅមុខដល់ ខណ្ឌព្រែកព្នៅរួចក៏ប្លុង រថយន្តចោលម្ចាស់រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចក៏បាន ទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការអត់វាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រួចធ្វើកំណត់ ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់