ភ្នំពេញៈ នៅវេលាម៉ោង ៧និង០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ចំនុចភ្លើងស្តុប៣០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយលើក រវាងរថយន្ត នឹង ម៉ូតូ បណ្ដាលអោយ ស្លាប់ មនុស្ស ម្នាក់ នៅនិងកន្លែង កើតហេតុ ។
ជនរងគ្រោះឈ្មោះ ដូន ជុំ ភេទប្រុស អាយុ ២៨ឆ្នាំ មានប្រពន្ធ និងកូនម្នាក់ ទើបសម្រាលបាន ៣ខែ មុខរបរ កម្មករសំណង់នៅផ្សារអ៊ីអន៣ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអូរំចេក ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ កំពង់ធំ 1C 5303 ស្លាប់នៅនិង កន្លែងកើតហេតុ។
រថយន្តបង្ក ម៉ាក HYUNDAI ពាក់ស្លាកលេខ កំពង់ចាម 3A 3654 ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់។
ដំណើររឿង៖ មុនកើតហេតុជនរងគ្រោះបានជូនប្រពន្ធទៅធ្វើការ ហើយក៏បត់ត្រឡប់ម៉ូតូមកធ្វើការសំណង់នៅផ្សារអ៊ីអន៣វិញ ម្ដុំផ្លូវ៦០ម៉ែត្រ ដោយធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចភ្លើងស្តុបក៏បង្អង់ល្បឿន ស្រាប់តែរថយន្តបង្កបើកល្បឿនលឿនពីជើងទៅត្បូងជ្រុលទៅបុកពីក្រោយ កិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយ ម៉ូតូកល់ជាប់ពីក្រោមរថយន្តអូសជាង៣០ម៉ែត្រ ទើបឈប់ហើយ អ្នកបើកបរចុះគេចខ្លួនបាត់តែម្តង។
បច្ចុប្បន្ន រថយន្ត និងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកដោះស្រាយគ្នានៅពេលក្រោយ ចំណែក សពប្រគល់ទៅអោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់