ព័ត៌មានជាតិ

សង្ស័យមានករណីចាក់សម្លាប់គ្នា រវាងជនជាតិចិនគ្នាឯង បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ និងស្លាប់ម្នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោងប្រហែលជាង១០ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងអគារមួយកន្លែង តាមផ្លូវម្តុំជិតភ្នំខៀវ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានករណីសង្ស័យ ប្រើហិង្សាចាក់សម្លាប់គ្នា រវាងជនជាតិចិនគ្នាឯង បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ និងស្លាប់ម្នាក់។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យផងដែរ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់