ព័ត៌មានជាតិ

​ហេតុអ្វី​បាន​ជា​ ប្រទេសអាហ្វហ្កានីស្ថាន ធ្លាក់ដល់​សភាពបែបនេះ?

 

ដើម្បីយល់រឿងនេះ គេត្រូវ​ត្រឡប់ទៅ​​អតីត​កាល កាលពី​ជាង​២០ឆ្នាំមុន​ គឺក្រុម​តាលីបង់ ជាការ​អ្នក​កាន់អំណាច​រដ្ឋ គឺរដ្ឋាភិបាល​តាលីបង់ កាន់​អំណាច​​ស្របច្បាប់ នៅឆ្នាំ​១៩៩៦ ដល់​ឆ្នាំ២០០១​ មុនពេល ​ដែល​កងទ័ព​សហរដ្ឋអាមេរិក​ វាយ​ផ្តួល​រំលំ​។ ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម ថ្ងៃទី​១១ខែកញ្ញា​២០០១ គឺ​សហរដ្ឋអាមេរិក​ សងសឹក​តាម​កម្ទេច​ ក្រុម​អាល់កៃដា និង​បើក​ឆាក​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​អាហ្វហ្កានីស្ថាន​ ក៏​ព្រោះតែ​ អាហ្វហ្កានីស្ថាន ​បាន​​ផ្តល់​កន្លែងស្នាក់នៅ​ដល់​ពួក​អាល់កៃដា ដែល​ដឹកនាំ​ដោយ​ អូសាម៉ា ប៊ិនឡាដិន​ ហើយ​អាហ្វាហ្កានីស្ថាន របស់តាលីបង់​ មិនព្រម​សហការ​ចាប់ខ្លួន ​អូសាម៉ា ប៊ិនឡាដិន ប្រគល់​ឲ្យ​អាមេរិក​​ ទើប​អាមេរិក​រំលំ​របប​នេះ។ ទីបំផុត ១០ឆ្នាំក្រោយ​ប្រតិបត្តិការសឹក​ អាមេរិក​ បាន​សម្លាប់​​ អូសាម៉ា ប៊ិនឡាដិន​ នៅក្រុង Abbottabad ​ក្នុងទឹក​ដី ​បាគីស្ថាន​​។

បើ​យើង​មើល​​ទៅ ​​ឲ្យ​ឆ្ងាយ​ជាងនេះបន្តិច​ គឺពួក​តាលីបង់ ក៏​ធ្លាប់បាន​​បម្រើ​ការ​ឲ្យ​ អាមេរិក ​ដែរ នៅក្នុង​សង្គ្រាម​ប្រឆាំង​សូវៀត។ ​ក្នុង​សង្រ្គាមអាហ្វហ្កានីស្ថាន ១៩៧៩-១៩៨៩ ក្រុមតាលីបង់ និងក្រុម​​​របស់ អូសាម៉ា ប៊ិនឡាដិន ពេលនោះស្ថិត ជាផ្នែកមួយ នៃកងឧទ្ទាម មូចាហ៊ីឌីន ដែល​បានទទួល​ការជួយជ្រោមជ្រែង​ ពីសំណាក់សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារចារកិច្ចសេអ៊ីអា ដើម្បី​ប្រយុទ្ធតទល់នឹងកងទ័ពសូវៀត។

​២ទសវត្សរ៍មកនេះ ពួក​តាលីបង់ បាន​តស៊ូ​ប្រយុទ្ធ​ដើមត្រឡប់​មកកាន់អំណាច​ឡើងវិញ នៅ​ក្រុង​កាប៊ូល។ ពេលនេះ ចំពោះ​តាលីបង់ គឺ​គេឈ្នះហើយ។ ចំពោះអាមេរិកវិញ ក៏ថា​ឈ្នះដែរ ដែលបាន​សម្លាប់​ ប៊ិនឡាដិន។

 

Women with their children try to get inside Hamid Karzai International Airport in Kabul, Afghanistan August 16, 2021. REUTERS/Stringer NO RESALES. NO ARCHIVES

មតិយោបល់