ខេត្តព្រះសីហនុ÷ទិដ្ឋភាព ភ្លៀងធ្លាក់ខ្លាំង លាយឡំដោយខ្យល់កន្រ្តាក់ ផ្លេកបន្ទោរ ផ្គរ រន្ទះ នាយប់ថ្ងៃទី២២ ដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពបែបនេះ បានបង្កការលំបាកដល់កងកម្លាំង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុដែលបាននិងកំពុងបន្តចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច គ្រប់ស្ថាប័ន ឈរជើងតាមគោលដៅ បំពេញភារកិច្ចបិទខ្ទប់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ។
ប៉ុន្តែទោះបីជាអាកាសធាតុមិនអំណោយផល រហូតដល់មានគោលដៅមួយចំនួនត្រូវបានខ្យល់កន្រ្តាក់បោកបក់បំផ្លាញជម្រកបណ្ដោះអាសន្ន គ្មានកន្លែងសម្រាកទទឹកសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់បំរើឲ្យការយាមកាម យ៉ាងណាក៏ដោយក៏កងកម្លាំង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុរាថយដែរ ។
ជូនពរកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សូមមានសុខភាពល្អជានិច្ចនិរន្តរ៍ ៕
មតិយោបល់