ព័ត៌មានជាតិ

ធ្ងន់កហើយ! រថយន្តកុងតឺន័រ បុកចំរថយន្តស៊េរីទំនើបស្លាកលេខ ភ្នំពេញ 2AR-2217 រុញទៅបុករថយន្ត១គ្រឿងទៀតខ្ទេចហ្មង

ព្រះសីហនុ: រថយន្តស៊េរីទំនើបស្លាកលេខ ភ្នំពេញ 2AR-2217 មួយគ្រឿងបានរងការខូចខាតយ៉ាងដំណំតែម្តង ដោយសារតែត្រូវរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ3A-1074 ជ្រុលទៅបុកពីក្រោយពេញទំហឹង រុញរថយន្តស៊េរីទំនើប ទៅបុកផ្ទប់នឹងរថយន្ត១គ្រឿងទៀតដែលនៅខាងមុខ។

ករណីនេះកើតឡើងនៅម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតផ្លូវបំបែកស្ថានីយ៍រថភ្លើង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុភាគីខាងរថយន្តកុងតឺន័រនិងរថយន្តរងគ្រោះនៅធ្វើការដោះស្រាយគ្នា ។ ដោយឡែករថយន្តដែលរថយន្តរងគ្រោះជ្រុលទៅបុកនោះ បានបន្តដំណើរទៅមុខបន្តទៀត៕

មតិយោបល់