បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមយោប់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី លោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំង ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៦៤ត.ព្រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ចៅក្រុមស៊ើបសួរ លោក ឆៃ វីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួន និងឃាត់ខ្លួនជនត្រូវចោទឈ្មោះ សាយ សឹង្ហ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។
ជនត្រូវចោទខាងលើ ការិយាល័យជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងតាមនីតិវិធី ៕
មតិយោបល់