កណ្តាលៈ ជនសង្ស័យជាក្រុមចោរប្លន់នៅស្រុកស្អាងដែលសមត្ថកិច្ចចាប់បាននៅពេលព្រលប់ល្ងាចមិញនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់អត្តសញ្ញាណហើយ។
ជនសង្ស័យទាំង៥នាក់នោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ទី១. ឈ្មោះ ធឹម ធឿន ហៅធា, ទី២. ឈ្មោះ ជា ពេជ្រ ហៅពេជ្រ, ទី៣. ម៉ន ខុន ហៅខុន, ទី៤ អូន វន ហៅ វ៉ាត និងទី៥ឈ្មោះ បិត តឿ ហៅ តឿ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយមានកិច្ចសហការរវាងកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលស្រុកស្អាង និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ ក៏មានការផ្ទុះអាវុធច្រើនគ្រាប់ បណ្តាលឲ្យរបួសបក្ខពួកចោរប្លន់ម្នាក់ផងដែរ។
សេចក្តីរាយការណ៍បានប្រាប់ Post News ថា ហេតុការណ៍នេះ បានកើតឡើងនៅចំណុចម្តុំអូរក្រាវ ភូមិក្រាំងយ៉ូវ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចាប់បានចោរប្លន់៦នាក់ ក្នុងនោះប៉ូលិសបាញ់ឲ្យរបួសជើងម្ខាងម្នាក់ និងដកហូតរថយន្តហាយឡែនឌ័រ១គ្រឿង។ ជនសង្ស័យ និងរថយន្តត្រូវបាននាំយកទៅក្រសួងមហាផ្ទៃ៕
មតិយោបល់