ឧត្តរមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យបានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៣៧.៨១ គីឡូក្រាម ដែលបានដាក់លក់នៅលើទីផ្សារក្នុងខេត្តឧត្តរមានជ័យ និងបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករ ដែលបានប្រព្រឹត្តអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។
ចំណែកទំនិញដែលបានដកហូតទាំងនោះ នឹងត្រូវរៀបចំនីតិវិធីដើម្បីកម្ទេចចោល៕
មតិយោបល់