ព័ត៌មានជាតិ

អគ្គិភ័យឆេះតូបលក់នំខេតមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារៈអស់ជាច្រើន នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី មានករណីអគ្គិភ័យ ឆេះតូបលក់នំខេតមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារៈអស់ជាច្រើន នៅត្រង់ចំណុចផ្លូវ២១៧ ស្ថិតភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់តូបមានឈ្មោះ ស្រ៊ុន ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ លក់ដូរ អាសយដ្ឋានរស់នៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ បណ្តាលមកពី (ទុស្សេខ្សែភ្លើង) ។ ប្រភេទសំណង់ៈ តូបទំហំ២mX៣,៣០m ។ សម្ភារៈខូចខាត៖ -ទូក្លាសេនំខេត ចំនួន០១គ្រឿង ។ -ទូតាំងនំខេតចំនួន០១ និង សំភារៈមួយចំនួន ។ ករណីនេះពុំមានមនុស្ស ស្លាប់ឬក៏រងរបួសនោះទេ ។

កម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ០៣គ្រឿង៖១/រថយន្តពន្លត់អគ្គិសនីភ័យ របស់អគ្គស្នងការនគរបាលជាតិ ចំនួន០២គ្រឿង ។ ២/រថយន្តពន្លត់អគ្គិសនីភ័យ របស់ក្រុមហ៊ុនស្របៀកម្ពុជា ចំនួន០១គ្រឿង ។ ធ្វើការបាញ់ពន្លត់ចំនួន០១គ្រឿង ។
ប្រតិបត្តិការបញ្ចប់នៅម៉ោង ២៣និង០១នាទី ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់