ព័ត៌មានជាតិ

នារីរូបស្រស់ ២នាក់ បានបើករថយន្តស៊េរីទំនើបទៅបុកបង្គោលភ្លើងស្តុប បណ្តាលឲ្យខ្ទេចផ្នែកខាងមុខទាំងស្រុង

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានករណីនារីរូបស្រស់ ២នាក់ បានបើករថយន្តស៊េរីទំនើបទៅបុកបង្គោលភ្លើងស្តុប បណ្តាលឲ្យខ្ទេចផ្នែកខាងមុខទាំងស្រុង ស្ថិតតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0009 បើកបរដោយនារី ២នាក់ ធ្វើដំណើរតាមបណ្តាយផ្លូវព្រះសីហនុ ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកបង្គោលដែកភ្លើងស្តុប ចំពីចំហៀងមុខខាងស្តាំរថយន្តពេញទំហឹង បណ្តាលឲ្យរថយបង្កខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯនារីទាំង ២នាក់នោះ បានឡើងលើកង់បីជិះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់