ព័ត៌មានជាតិ

ព្រឹត្តិការណ៍ រន្ទះបាញ់​សម្លាប់​កីឡាករ​បាល់ទាត់​អស់ 11 នាក់​នៅ​កុង​ហ្កូ​ (Video Inside)

​ថ្ងៃទី 29 តុលា​ឆ្នាំ 1998 ជា​ថ្ងៃ​ដែល​សោកសៅ​បំផុត​សម្រាប់​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​នៅ​ប្រទេស​កុង​ហ្កូ​និង​ទ្វីបអាហ្វ្រិក​ទាំងមូល​ដោយសារ​តែ​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់​មួយ​ដែល​បានសម្លាប់​កីឡាករ​បាល់ទាត់​ទាំង 11 នាក់​ដែល​កំពុង​ប្រកួត​នៅក្នុង​ទីលាន​។​

​ក្រុម​ម្ខាង​ទៀត​ដែល​ជា​ម្ចាស់ផ្ទះ​ត្រូវបាន​រាយការណ៍​មិន​មាន​រងរបួស​អ្វី​ទាំងអស់​នៅពេល​ដែល 11 នាក់​របស់​ក្រុម​ភ្ញៀវ​ត្រូវបាន​រន្ទះបាញ់​បាញ់​ស្លាប់​ទាំងអស់​ហើយ​មនុស្ស 30 នាក់​ផ្សេងទៀត​បាន​របួស​ដោយ​ខ្លះ​មាន​ទាំង​ស្នាម​ឆេះ​ពេញ​លើ​ខ្លួន​ផង​។​សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្តី​របស់​អ្នកទស្សនា​និង​ប្រជាជន​ដែល​នៅក្នុង​តំបន់​នោះ​ថា​ពួកគេ​ប្រហែលជា​ជឿជាក់​ថា​ក្រុម​ដែល​ជា​ភ្ញៀវ​បាន​ទទួល​ពាក្យ​បណ្តាសា​ណាមួយ​។​

​ការប្រកួត​ត្រូវបាន​ផ្អាក​នៅពេលដែល​លទ្ធផល​បណ្តោះអាសន្ន​ត្រឹម 1 ស្មើ​រវាង​ក្រុម Basanga ដែល​ជា​ម្ចាស់ផ្ទះ​ដែល​នៅក្នុង​ខេត្ត Kasai ។​បើ​ទោះបីជា​មិន​មាន​រូបភាព​និង​វីដេអូ​ណា​ច្បាស់លាស់​ក៏​ដោយ​ស្តីពី​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ដោយសារតែ​ប្រទេស​កុង​ហ្កូ​ត្រូវបានហួងហែង​យ៉ាងខ្លាំង​ពី​សំណាក់​កងកម្លាំង​ទាហាន​ដែល​ពិបាក​ក្នុង​ការយក​ព័ត៌មាន​បន្ថែម​ក៏ដោយ​តែ​របាយការណ៍​ខាងលើ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ការពិត​៕​
2013-12-30_130105

មតិយោបល់