ព័ត៌មានជាតិ

Update៖ ហិង្សាជាអំពើខុសច្បាប់! ករណីភ្លើងប្រច័ណ្ឌប្ដីបានកាប់ប្រពន្ធរបួសធ្ងន់ រួចអារកសម្លាប់ខ្លួនឯង

បាត់ដំបងៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ករណីហិង្សាមានស្ថានទម្ងន់ទោស វេលាម៉ោង ១៧និង៤០នាទីល្ងាចត្រង់ចំណុចផ្ទះលេខ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្សយ័ឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅកើតហេតុខាងលើ បានប្រើហិង្សាកាប់ទៅលើប្រពន្ធ ឈ្មោះ សុខ លីន អាយុ ២៧ឆ្នាំ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥(ពពីរ) ក្នុងខណៈពេលនោះប្ដីស្មានថា ប្រពន្ធស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាង រួចអាករសម្លាប់ខ្លួនឯងតែម្ដងទៅ។

យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ ៤៧ឆ្នាំ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង២០នាទី ពេលខ្លួនកំពុងអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូន ស្រាប់តែឈ្មោះ រ៉ាត់ ចិត្រា បានដើរមកពីផ្ទះរបស់ខ្លួន ហើយបានខ្ចីកាំបិត ខ្លួនសួរថា យកកាំបិតធ្វើអីវាប្រាប់ថា យកទៅធ្វើទូរសព្ទ័វាក៏ដើរមកជិតកាំជណ្ដើរផ្ទះ រួចស្រាប់តែអាករខ្លួនឯងស្លាប់តែម្ដងទៅ។

មូលហេតុ៖ បណ្ដាលមកពីការប្រចណ្ឌ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យសន្និដ្ឋានថា សាកសពស្លាប់ដោយធ្វើអត្តឃាត (ដោយយកកាំបិតអាករសម្លាប់ខ្លួនឯង) មិនមែនជារឿងឃាតកម្មនោះឡើយ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់