កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ) លើកទី១ ៖ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨ និង០០នាទី នៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ នាង ជឿង ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។ សម្ភារៈបាត់បង់៖ Honda scoopy i សេរី២០១៨ ពណ៌ស ស្លាកលេខ កណ្តាល ១X៤៥០២ ។
លើកទី២៖ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ:យោធា។ សម្ភារៈបាត់បង់៖ Honda scoopy i សេរី ២០១៩ ពណ៌ស ស្លាកលេខភ្នំពេញ ១ID ៥៣១៨
ជនសង្ស័យឈ្មោះ សុខ ថាណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ អវិជ្ជមានកូវីដ១៩ ។
កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានសុំខ្ចីម៉ូតូ របស់ជនរងគ្រោះទីមួយ ដែលត្រូវជាអ៊ំស្រីរបស់ខ្លួន ដោយប្រាប់ថា ខ្ចីជិះទៅទៅធ្វើការមួយភ្លែត ក៏ជិះទៅបាត់រហូត ។ លុះមកដល់វេលាកើតហេតុលើកទី២ ក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះទី២ ដែលត្រូវជាអ៊ំប្រុសរបស់ខ្លួន ដោយនិយាយថា ខ្ចីជិះយកទៅធ្វើការទៀត ហើយក៏ជិះយកទៅបាត់រហូតតែម្តង ។ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក៏ត្រូវជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យ ប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕
មតិយោបល់