ព័ត៌មានជាតិ

​មេ​កា​រ​​​សា​ង​ស​ង់​​​ទំ​ន​ប់​​​វា​​​រី​​​អ​គ្គី​​​សនី​​​សេ​​​សា​ន​​​ក្រោ​ម​​២​​​រ​ប​ស់​​​ក្រុ​ម​ហ៊ុន​​​ចិ​ន​ ​ម្នា​ក់​​ត្រូ​វ​បា​ន​​​​ខ្សែភ្លើ​ង​​​ឆ​ក់​​ស្លា​​​​​ប់

សឹ្ទ​ង​ត្រែង​៖​មេការ​សារថ​ន្ត​យ​ដល់​មន្ទីរពេទ្យ​។​ ​ហេតុ​ការ​ខ្សែភ្លើង​ឆក់​មេការ​ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​បណ្តាលអោយ​ស្លាប់​នេះបានកើត​ឡើ​កាលពី​វេលា​ម៉ោង ០៧ និង​៣០ នាទី​យប់​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៤​នៅ​ចំនុច ភូមិ​កា​ទូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​ ​ស្ត្រី​ម្នាក់​ជា​អ្នកបកប្រែ​ភាសារ​ចិ ន​បាន​ឲ្យ​ដឹងថា បុរស​ជា​ជនជាតិ​ចិន​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ​មានឈ្មោះ​ហ៊ី ហ្គោ​ជី​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្ត​សាយ​ណាន់ ប្រទេស​ចិន​។

​ស្ត្រី​បកប្រែ​ចិន​បាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញទៅ​ត​ភ្លើង រួមទាំង​ឧបករណ៍​សម្រាប់ ត​ខ្សែភ្លើង​ស្ពាយ​ទៅជា​មួយ​ដែរ ពេល​ឡើង​បង្គោល​ខ្សែភ្លើង​ត​ភ្លើង ក៏​ត្រូវបាន​ខ្សែភ្លើង​ឆក់​ធ្លាក់​មក​ដី​របួសធ្ងន់​ដេក​ដួល ស្តូកស្តឹង​ក្រោម​បង្គ​ល​ខ្សែភ្លើង គ្មាន​ន​ណា​ដឹង ក្រោយពី​បាត់​យូ​ពេក ក្រុមការងារ​ពួកគាត់​តាមរក​ក៍​ប្រទះឃើញ ជនរងគ្រោះ​ដេក​នៅក្រោម​បង្គោល​ភ្លើង ក៏​នាំគ្នា​បញ្ជូន​មកកាន់​មន្ទីរ មិនបាន​ប៉ុន្មាន​ក៏​ស្លាប់​តែម្តងទៅ​។

​សាកសព​ត្រូវបាន នាយការិយាល័យ​នគរ​គ​របាល​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​លោក​វរសេនីយទោ អ៊ុក មឿ​ន ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្ត បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​ឃើញថា​សាកសព​នេះ​ពិតជា​ស្លាប់​ដោយ ខ្សែភ្លើង​ឆក់​ពិ​ប្រាកដ​មែន​។​តាម​ការត្រួតពិនិត្យ​ក្រោ ម​ខ្លៀ​ក​ជំវិញ​ក សងខាង​ឃើញ​ខ្មៅ​ខ្លោច​និង​ប្រអប់ដៃ​សងខាង​ស្នាម​ឆក់​ខ្សែភ្លើង​ខ្លោច​ទាំងអស់​ចំណែក​សាកសព លោក​បានប្រគល់​ឲ្យ​ដំណាង​ក្រុមហ៊ុន​វា​រី​អគ្គីសនី​ចិន ដើម្បី​រៀបចំ​ធ្វើការ​ដឹកជញ្ជូន​ទៅកាន់​ស្រុកកំណើត​នៅ​ប្រទេស​ចិន ដើម្បី​ធ្វើបុណ្យ​តា​ប្រពៃណី​៕
MVI_7363.MOV_000003086

មតិយោបល់