ភ្នំពេញ: កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូវ៉ាត់ចង្កេះបមានប្រាក់ ទូរស័ព្ទ និងឯកសារ) នៅចំណុចមុខស្ថានីយ ប្រេងតេលា ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១២.០៨.២០២១ វេលាម៉ោង១០ និង៣០នាទី បង្កដោយជនសង្ស័យ០៤នាក់ គេចខ្លួនម្នាក់ឈ្មោះ ឌី មធ្យោបាយម៉ូតូ០២គ្រឿង ។
ជនសង្ស័យចំនួន០៣នាក់៖១-ឈ្មោះ ហេង សុខលី (តឿ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ២-ឈ្មោះ យ៉េង ឌីណា (ឌីណា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ២-ឈ្មោះ សុខ ដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០៧ សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) បានធ្វើសកម្មភាព ឆក់យកាបូបស្ពាយពីជនរងគ្រោះ ឈ្មោះ យ៉ា ធារី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៣៥៨ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
សម្ភារៈបាត់បង៖ លុយដុល្លារ២១០ដុល្លារ , លុយខ្មែរ៦០០.០០០រៀល , ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO និងសម្ភារៈមួយចំនួន ។ សម្ភារៈបន្សល់ទុក៖ ម៉ូតូ០២គ្រឿង (១-ម៉ានិច ពណ៌សលាយក្រហម ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1LS-0206 , ២- ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HZ-4788 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់