ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានទីតាំងប្រើប្រាស់ចរន្តអគ្គិសនីនៅភូមិចុងព្រែក និង ភូមិរូបគោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ស្ថិតនៅបន្ទប់ភ្លើងPMT-15 មេត្តាជ្រាបថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ការផ្គត់ផ្គង់ចរន្តអគ្គិសនី នឹងផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដោយមូលហេតុ ផ្លាស់ប្តូរត្រង់ស្វូរថ្មីដែលលើសបន្ទុកនៅPMT-15។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និង អធ្យាស្រ័យ៕
មតិយោបល់