ព័ត៌មានជាតិ

លួចគេបានគ្រាន់ដល់ពេលគេទាន់ ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ម៉ោង០៥ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចយកឆ្កែ នៅចំណុចតាមផ្លូវមុខហាងសម្រស់ធម្មជាតិ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ ០១គ្រឿង ។

ជនសង្ស័យចំនួន០២នាក់៖១-ឈ្មោះ អឿន លីហុង (ហុង) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ (មានសារធាតុញៀន) , ២-ឈ្មោះ នេត បញ្ញា (ជ័យ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន) , បានធ្វើសកម្មភាពលួចទាក់យកឆ្កែ របស់ប្រជាពលរដ្ឋ ។

សម្ភារៈបន្សល់ទុក៖ សត្វឆ្កែ០២ក្បាលងាប់ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់