ព័ត៌មានជាតិ

មុខសញ្ញាកាច់សោ.ក ម៉ូតូ ឆ្កឹះបន្ទប់ លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ម្នាក់ ត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង០០ នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅចំណុចមុខទីស្នាក់ការភូមិ តាមបណ្ដោយផ្លូវបេតុង ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អ៊ឹម សំបូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតមានដែលកែច្នៃសម្រាប់កាច់សោ.ក ម៉ូតូចំនួនមួយ កូនសោរលេខ៨ ចំនួនមួយ ដែកកែច្នៃសម្រាប់ឆ្កឹះសោចំនួន១ កាបូបដៃពណ៌ខ្មៅចំនួន១ ទូរស័ព្ទដៃចំនួន ១គ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ សហការជាមួយកម្លាំងប្រជាការពារភូមិថ្មពួក៣ ដើម្បីធ្វើការបិទបំរាមគោចរណ៍ ពេលនោះក៏ឃើញជនសង្ស័យដើរមកពីទិសខាងកើតលុះមកដល់ចំណុចមុខទីស្នាក់ការភូមិថ្មគោល៣ កម្លាំងនគរបាលសហការគ្នាបានហៅជនសង្ស័យឲ្យឈប់រួចធ្វើការត្រួតពិនិត្យក៏បានរកឃើញវត្ថុតាងដូចខាងលើនៅក្នុងកាបូបដៃពណ៌ខ្មៅពេលនោះកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់