ភ្នំពេញៈ នៅវេលាម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះស្តុបទុកគ្រឿងអគ្គិសនី បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន ស្ថិតនៅត្រង់ចំណុចផ្ទះលេខ4E ផ្លូវលេខ៤០៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ Chen You Bing ភេទប្រុស អាយុ ៥១ឆ្នាំ ជាអាជីវករ លក់គ្រឿងអគ្គិសនី មូលហេតុដែល បណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឆ្លងចរន្តអគ្គិសនី ។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញផ្ទះល្វែង ទំហំ ៤ម៉ែត្រ x ១៦ ម៉ែត្រ ខូចខាតសម្ភារៈគ្រឿងអគ្គិសនី ដែលស្តុបទុកក្នុងទីតាំង កើតហេតុខាងលើប្រហែល 65% នឹងបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះចំនួន០២ល្វែង ។
សម្រាប់ប្រតិបត្តិការសង្គ្រោះនេះ កងកម្លាំងសមត្ថកិច្ចម្នាក់ បានរងរបួសធ្ងន់ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ ដែលឆាបឆេះផ្ទះ ស្តុបគ្រឿងអគ្គិសនី ។ ដោយក្នុងនោះ ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើ ១៤៤ ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹក អស់១ឡាន ស្មើ ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ៕
មតិយោបល់