ព័ត៌មានជាតិ

សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ចាប់ពីខែកញ្ញាតទៅ

 

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីសុខាភិបាលអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ ឬដូសទី៣ នឹងត្រូវបានផ្តល់ជូនយ៉ាងទូលំទូលាយដល់ប្រជាជនអាមេរិកចាប់ពីថ្ងៃទី២០ ខែកញ្ញាខាងមុខនេះតទៅ ដោយសារតែការថយចុះនៃ ប្រសិទ្ធិភាពវ៉ាក់សាំង ចំពោះមុខការកើនឡើងនូវករណីឆ្លងដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta។

បើតាមគម្រោង ក្រុមមន្រ្តីអាមេរិក នឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ជូនដល់ប្រជាជនអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer & BioNTech និង Moderna ចំនួន ២ដូសរួចរាល់យ៉ាងហោចណាស់រយៈពេល ០៨ខែ។ លោក ចូ បៃដិន ក៏រំពឹងដែរថារដ្ឋាភិបាលអាមេរិក នឹងផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ចំនួន ១០០លានដូសដោយឥតគិតថ្លៃនៅជុំវិញទីតាំងប្រមាណ ៨ម៉ឺន ទីតាំងនៅទូទាំងប្រទេស។

មានភស្តុតាងជាច្រើនដែលបង្ហាញថា ប្រសិទ្ធិភាពវ៉ាក់សាំងបង្ការជំងឺ COVID-19 មានការថយចុះ បន្ទាប់ពីការចាក់រយៈពេល ០៦ខែ ឬច្រើនជាងនេះ ជាពិសេសចំពោះមនុស្សចាស់ដែលមានបញ្ហាសុខភាពស្រាប់។ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះក៏បានអនុញ្ញាតរួចហើយដែរសម្រាប់ការចាក់ វ៉ាក់សាំងដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech និង Moderna ជូនប្រជាជនមានប្រព័ន្ធភាពសុំាទន់ខ្សោយ៕

ប្រភព៖​​​​​​ CNN

 

មតិយោបល់