ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាង PassApp និងម៉ូតូPCX បុកគ្នាបណ្តាលឲ្យម្ខាងក្រឡាប់ និងម្ខាងដួល រងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្តុបបំបែករោងចក្រQMI ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនតំបូងគេបានឃើញភាគីទាំងសងខាង ធ្វើដំណើរស្របទិសដៅគ្នាពីលិច ទៅកើត ដោយ Pass App ខាងលើពាក់ស្លាកលេខ ភ្នំពេញ1GS-6198 ចំណែកម៉ូតូPCXពាក់ស្លាកលេខ ភ្នំពេញ1HP-5440 ដោយភាគីទាំងសងខាង បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែបុកនិងកៀគ្នាពេញទំហឹង បណ្តាលឲ្យ Pass App ក្រឡាប់ ចំណែកម៉ូតូដួលរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុភាគីទាំងសងខាង ព្រមធ្វើការសម្របសម្រួលគ្នា ដោយស្មើរគ្នាបញ្ចប់រឿងនៅនិងកន្លែងតែម្តង៕
មតិយោបល់