ភ្នំពេញៈ គ្រោះថ្នាក់ចរចរណ៍មួយបានកើតឡើងរវាងរថយន្តធន់ធំនឹងម៉ូតូរឺម៉កលក់ពងទាកូន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដែលបង្ករឡើងដោយរថយន្តធន់ធំមួយគ្រឿងដែលបើកបរក្នុងទិសដៅស្របទិសគ្នា ពីទិសខាងជើងទៅទិសខាងត្បូងក៏បានកៀរម៉ូតូរម៉កលក់ពងទាកូន បណ្តាលឲ្យដួលក្រឡាប់ចូលទៅក្នុងបឹងប្រលាយតែម្តង។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា ភាគីទាំងសងខាងគឺធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាដោយរថយន្តបង្កធន់ធំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3639 ដែលបើកបរដោយបុរសម្នាក់ដោយមិនស្គាល់អត្តសញ្ញាណលុះមកដល់ចំណុចកើតហេតុក៏ភាគីខាងរថយន្តបានបើកជែងទើបបណ្តាលឲ្យប៉ះម៉ូតូរម៉កលក់ពងទា គ្មានស្លាកលេខ បណ្តាលឲ្យដួលក្រឡាប់ធ្លាក់ពងទាបែកអស់ជាច្រើនគ្រាប់ និងខូចខាតរបស់របរនឹងគ្រឿងសម្រាប់លក់ផងដែរ រីឯរម៉កបានក្រឡាប់ធ្លាក់ចូលក្នងបឹងនៅក្បែរនោះផងដែរនឹងបណ្តាលឲ្យអ្នកលក់ដែលជាម្ចាស់រម៉ករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុក៏ដំណាងភាគីទាំងសងខាងធ្វើការចរចារគ្នានៅកន្លែងផងដែរប៉ុន្តែនៅតែមិនត្រូវគ្នាក៏សម្រេចឲ្យខាងកម្លាំងជំនាញខណ្ឌយកទៅរក្សាទុកដើម្បីធ្វើរង់ចាំការដោះស្រាយគ្នានៅពេលក្រោយផងដែរ៕
https://youtu.be/xwK9jpKpiAI
មតិយោបល់