ព័ត៌មានជាតិ

បង្រ្កាបករណីប្រមូលផ្តុំ និងបើកអាជីវកម្ម ឆ្នោត ឡូតូ 5D ៦ខ្ទង់ គ្មានការអនុញ្ញាតឃាត់ខ្លួន១២នាក់

ស្ទឹងត្រែងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយក្រុមការងារ អនុវត្តច្បាប់ថ្នាក់ខេត្ត បានចុះបង្រ្កាបករណីប្រមូលផ្តុំគ្នាក្នុងផ្ទះល្វែង០១កន្លែង ស្ថិតនៅភូមិថ្មលាត សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ផ្ទុយនឹងសេចក្កីសម្រេចលេខ ០៩៥/២១សសរ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នឹងការធ្វើប្រតិបត្តិការ បើកធ្វើអាជីវកម្ម (ឆ្នោត ឡូតូ 5D ៦ខ្ទង់) ដោយគ្មានលិខិតអនុញ្ញាតបើកទីតាំង ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានយកសំណាក និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ស្រី ០៧នាក់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់