កំពង់ឆ្នាំងៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌចំនួន០៤នាក់ ប្រើប្រាស់រថយន្ដ០២គ្រឿង ដឹកនាំដោយអ.ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះសហការជាមួយកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំងសរុប០៨នាក់ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ (១៣១/០២១) ចុះថ្ងៃទី២៩ កក្កដា ២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ជនង្ស័យ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានការិយាល័យជំនាញ យកទៅធ្វើតេស្តរកមេរោគ Covid19 (លទ្ធផលអវិជ្ជមាន) និងកំពុងកសាងសំណុំរឿង បញ្ជូនទៅចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ៕
មតិយោបល់