ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នា បណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកស្កុបពីបានបុកគ្នាពេញទំហឹងជាមួយនឹងម៉ូតូស៊ុយសាគីនិច បណ្តាលឲ្យអ្នកបើកម៉ូតូទាំងសងខាង រងរបួសធ្ងន់រៀងខ្លួន ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-8644 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់ពីអត្តសញ្ញាណ បើកបរក្នុងល្បឿនលឿន ព្យាយាមវ៉ាជែងរថយន្តនៅខាងមុខ ខណ:ពេលនោះស្រាប់តែមានម៉ូតូម៉ាក ស៊ុយសាគីនិច ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1FV-4761 បើកបរដោយបុរសម្នាក់ សួង វីរ: ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវដែលកំពុងបើកបរបញ្ច្រាសទិសគ្នា មិនឲ្យជែងព្យាយាមបើកមកដែរ ក៏ជ្រុលបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូទាំងសងខាង រងរបួសធ្ងន់រៀងខ្លួនសន្លប់ពេញផ្លូវ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបាន សមត្ថកិច្ចដឹកយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ តាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់