បន្ទាយមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ខណៈពេលដែលមន្ត្រី ក.ប.ប. ប្រចាំសាខាខេត្តបន្ទាយមានជ័យបានកំពុងចុះប្រតិបត្តិការឃ្លាំពិនិត្យទីផ្សារ ក៏ប្រទះឃើញសកម្មភាពឈ្មួញកំពុងតែជញ្ជូនទំនិញចេញពីមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។ ដោយមានការសង្ស័យ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ និងយកគំរូអាល់កុលមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច។ តាមលទ្ធផលនៃការវិភាគបានបង្ហាញថាអាល់កុលនោះគឺជាអាល់កុលក្លែងក្លាយ (មេតាណុល) បន្ទាប់មកមន្ត្រីជំនាញក៏បានដកហូតយកអាល់កុលចំនួន ៩៦០លីត្រមករក្សាទុកដើម្បីដោះស្រាយទៅតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់