ព័ត៌មានជាតិ

អង្គការ​​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ​ (OACI) បាន​បើក​ជំនួប​ប្រជុំ​​បន្ទាន់​មួយ​ដើម្បី​ស្វែង​យល់​ការ​ស្ទាក់​ចាប់​យន្តហោះ​ក្រុមហ៊ុន​​Ryanair

អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ បាន​សម្រេច​បើក​អង្កេត​លើ​សំណុំរឿង​ស្ទាក់​ចាប់​យន្តហោះ​ដឹកអ្នក​ដំណើរ​ដោយបេឡារុស ជា​លទ្ធផលនៃ​ជំនួបប្រជុំ​បន្ទាប់​ រៀប​ចំធ្វើ​ឡើង​នាថ្ងៃទី ២៧​ឧសភា ​នៅក្រុង​ម៉ុងរ៉េអាល់​ប្រទេស​កាណាដា ដោយ​មាន​តំណាងការទូត​៣៦​​របស់​ក្រុមប្រឹក្សា​​មក​ចូលរួម​ផង។ សេចក្តី​សម្រេច​បើក​អង្កេត​មិនបាន​ឆ្លង​ការ​កាត់​ការ​បោះឆ្នោត​អនុម័ត​ទេ។ ក្រុមការងារទទួល​បន្ទុក​​អង្កេត​ ដែលសុទ្ធ​តែ​​ជាមន្ត្រី​ជំនាញ​ខាងផ្នែក​សុវត្ថិភាព សន្តិសុខ និង​កិច្ចការ​ច្បាប់របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ​នឹង​លេច​ជា​​រូប​រាង​ច្បាស់លាស់ នៅ​ថ្ងៃសុក្រ​ទី ២៨​ឧសភា​នេះហើយ។

​ពីពេលនេះ​ដល់​ចុង​ខែ​មិថុនា ក្រុមអង្កេត​នឹង​ចេញ​របាយការណ៍​ជា​ដំណាក់ៗ។ ការ​អង្កេត​នេះ​ទាមទារការ​ចូល​រួម​ចំណែកខ្លាំងពី​សំណាក់​​ប្រទេស​ពាក់​ព័ន្ធ ​ ដូច​ជា

ប៉ូឡូញ ប្រទេសផ្តល់​ផ្លាកលេខ​​យន្តហោះ

លីទុយអានី ទិសដៅ​ចុងក្រោយ​របស់​យន្តហោះ​ដែលត្រូវ​​ចុះ​ចត

ក្រិក ប្រទេស​ដែល​យន្តហោះ​ហោះចេញ

អៀរឡង់ ប្រទេស​កំណើត​របស់​ក្រុមហ៊ុន​អាកាសចរណ៍

និងបេឡារុស ប្រទេស​ដែល​បានស្ទាក់​ចាប់​យន្តហោះ។

តែបេឡារុស បានធ្វើ​របាយការណ៍​ជូន​អង្គការ​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ​រួច​ហើយ។ បេឡារុស្ស៊ី​បាន​អះអាង​ថា ការ​ស្ទាក់ចាប់​យន្តហោះ​អ្នកដំណើរ​នៃក្រុមហ៊ុន​អាកាសចរណ៍​Ryanair គឺមកពី​ព័ត៌មាន​អាសន្ន​ប្រាប់​ថាមានគ្រាប់​បែកបង្កប់​ក្នុង​យន្តហោះ តែ​ជា​ចៃដន្យ​នៅ ពេលយន្តហោះ​ចុះ​ចត ក៏​ឃើញ​អ្នក​កាសែត​បក្សប្រឆាំងនិង​ចាប់​ខ្លួន​តែម្តង​ទៅ។​

 

មតិយោបល់