ព័ត៌មានជាតិ

បង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនអ្នកលេងចំនួន០៤នាក់ជាស្រ្តី

មណ្ឌលគិរីៈ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក.ព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នាវេលាម៉ោង១៧និង៥០នាទី ដោយមានបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងកាទប់ស្កាត់នៅរាល់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ បានសហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ បានចុះធ្វើការបង្រ្កាបករណីលេងល្បែងស៊ីសង ដោយខុសច្បាប់លេងល្បែង (បៀរ) មួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ ហេង អ៊ន់ (ហៅក្រៅយាយចេក) ស្ថិតនៅក្នុងភូមិ ជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងពេលចុះប្រតិបត្តិការបង្រ្កាប ទីតាំងលេងល្បែងស៊ីសងខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង បានចំនួន០៤នាក់ ជាស្រ្តីមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ហេង អ៊ន់ ហៅយាយចេក ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកលេង, និងជាម្ចាស់ផ្ទះ) ។ ២.ឈ្មោះ ឈិត សារ៉េត ហៅយាយញឹម ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកលេង) ។ ៣.ឈ្មោះ តាំង ស្រីល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកលេង) ។ ៤.ឈ្មោះ ឡុង ចំប៉ា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកឈរមើល) ។

វត្ថុតាងដែលកម្លាំសមត្ថកិច្ចដកហូតបានរួមមាន៖ បៀរ ចំនួន០៦ហ៊ូរស្មើនិង៣១២ សន្លឹក ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាកាតាមនីតិវិធី ៕

មតិយោបល់