កំពង់ធំៈ កាលពីវេលាម៉ោងប្រមាណ០៥និង៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ករណីយុវជនម្នាក់ មានវិបត្តិផ្លូវចិត្ត បានចងកធ្វើអត្តឃាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ សេក មុនីចន្ទ្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និយាយទូរស័ព្ទលេងជាមួយមិត្តស្រី ជារៀងរាល់ថ្ងៃនិងរាល់យប់ ។ មិនដឹងមានបញ្ហាអ្វីនោះទេ លុះនៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឪពុកម្តាយជនរងគ្រោះ ពុំឃើញកូនប្រុសរបស់ខ្លួនចូលសម្រាកនៅលើផ្ទះនោះទេ ដោយពួកគាត់គិតថា កូនទៅដេកនៅផ្ទះបងប្អូនជិតខាង ។ ស្រាប់តែវេលាព្រឹកឡើងម៉ោងប្រមាណ៥និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានគេមកប្រាប់ថា បានប្រទះឃើញជនរងគ្រោះចងកនិងដើមខ្នុរ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល ហើយបានប្រាប់អ្នកជិតខាងឲ្យទៅជួយ បាននាំគ្នាទៅស្រាយខ្សែដាក់លើគ្រែដើម្បីជួយសង្គ្រោះ ប៉ុន្តែតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយពីទទួលបាព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ
។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ ជនរងគ្រោះស្លាប់ដោយសារចងកប្រាកដមែន។
មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះ មានវិបត្តិផ្លូវចិត្ត ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់