ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនមែនមួយដូចមុន! ឱក សុគន្ធកញ្ញា វិលមកវិញ សម្រុកម្ដងពីរផ្លូវត្រៀមកើបប្រជាប្រិយភាពឡើងវិញ

ស្ថិតនៅក្នុងអំឡុងពេលកូវីដនេះ តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ហាក់បីដូចជាស្ងប់ស្ងាត់ប្រជាប្រិយភាពខ្លាំងទាំងតាមរយៈការចេញបទចម្រៀង និងឆាកតន្ត្រី។ តារាស្រីរូបនេះនេះ ត្រូវបានគេដឹងពីសកម្មភាពសិល្បៈផ្ទាល់ខ្លួនថា សម្ងំនៅផ្ទះច្រើនជាងចេញថតនៅខាងក្រៅ។ បើទោះជារយាដៃពីសិល្បៈក៏ពិតមែន តែតារាចម្រៀងរូបនេះ មានភាពមមារញឹកជាមួយជំនួញផ្ទាល់ខ្លួន។

យ៉ាងណាមិញ ខាងអ្នកគ្រប់គ្រងដែលជាមេកើយរបស់តារាចម្រៀងស្រីរូបនេះ បានបង្ហើបឱ្យដឹងថា ឱក សុគន្ធកញ្ញា នឹងមិនស្ងាត់ដូចពីមុននេះទេ កញ្ញានឹងត្រៀមខ្លួនជាគណៈកម្មការស្វែងរកបេក្ខជនឆ្នើម ដើម្បីក្លាយជាតារាចម្រៀងល្បីតាមរយៈកម្មវិធីប្រលងលំដាប់ពិភពលោក។ ជាការពិតណាស់ អ្នកនាង ឱក សុគន្ធកញ្ញា ធ្លាប់កាន់ជាគណៈកម្មាការនិងគ្រូបង្វឹក៤ផ្សេងគ្នាមានដូចជាThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor នោះត្រៀមនឹងតំណើរការរដូវកាលថ្មីឡើងវិញឆាប់ៗនេះដែលមានន័យថា អ្នកនាង សុគន្ធកញ្ញា នឹង​ចេញស្ដារមុខព្រមគ្នាអំឡុងពេលដែលទីផ្សារចម្រៀងរបស់នាងមិនសូវលេចធ្លោរនេះ។

មិនតែប៉ុណ្ណោះ កំពូលតារាចម្រៀងស្រីជួរមុខរូបនេះ ក៏នឹងត្រូវបង្ហាញមុខ តាមរយៈការសម្ដែងភាពយន្ដ «ខ្ញុំមានញាញលើស» ដើម្បីទាញប្រជាប្រិយភាពមកវិញ និងជារឿងដំបូងដែលអ្នកនាងបានបើកមុខនៅក្នុងផលិតកម្មហង្សមាស៕

 

 

មតិយោបល់