ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សម្របសម្រួលដោយ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខហាងជំនោរកង្រី ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង និងនៅចំណុចក្រុមហ៊ុនកាពីតូល ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង លទ្ធផល ៖
ក- ឃាត់ខ្លួនជនសង្ស័យ៖ ១នាក់ :
១-ឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។
ខ- ចាប់យកវត្ថុតាង :
១-មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១គ.ក្រ ៦៦០.២៨ក្រាម
២-ទូរស័ព្ទ ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង បន្តតាមនីតិវិធី ៕
មតិយោបល់