បរទេស៖ ខណៈដែលកីឡាករបាល់ទាត់នារីដែលមានដូចជានាង Jennifer Hermoso, Lieke Martens និង Alexia Putellas ជាដើមសម្រាប់បេក្ខភាពកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ UEFA ហើយនោះលោក Thomas Tuchel ក៏ត្រូវបានបោះឆ្នោតឲ្យជាប់ឈ្មោះជាបេក្ខភាពគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំផងដែរ។
UEFA ក៏បានប្រកាសផងដែរចំពោះកីឡាករបាល់ទាត់ជាបុរសវិញកីឡាករដែលស្ថិតនៅក្នុងបេក្ខភាពប្រជែងនោះមានដូចជាកីឡាកររបស់ក្លឹបតោខៀវChelsea ដូចជា Jorginho និង Kanteខណៈដែលកីឡាកររបស់មេឃខៀវ Man City គឺ De Bruyne ម្នាក់ដែរដែលបានចូលរួម។
ក្រៅតែពីលោក Tuchel ហើយនោះគេក៏ឃើញមានបេក្ខភាពខ្លាំងៗផ្សេងទៀតសម្រាប់ពានរង្វាន់គ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំដូចជាលោក Pep Guardiolaនិងលោក Roberto Mancini ផងដែរ៕
មតិយោបល់