ខណៈប្រជាជនជាតិអាមេរិកភាគច្រើន បានទទួលវ៉ាក់សាំងការពារវីរុស COVID-19 យ៉ាងតិចដូសទី១ ការលក់ប័ណ្ណចាក់វ៉ាក់សាំងការពារវីរុសCOVID-19 ក្លែងក្លាយខុសច្បាប់ កំពុងគំរាមកំហែងដល់ស្ថានភាពសុខភាពសាធារណៈ ដ៏ផុយស្រួយរបស់ប្រទេស។
ទោះបីអាជ្ញាធរបានព្រមានសាធារណជនម្តងហើយម្តងទៀតថា ការជាប់ពាក់ព័ន្ធក្នុង ការបង្កើត ឬ ប័ណ្ណចាក់វ៉ាក់សាំងក្លែងក្លាយ នឹងនាំទៅរកបទចោទប្រកាន់ ពីបទឧក្រិដ្ឋ ក៏ដោយ ក៏ប័ណ្ណក្លែងក្លាយនៅតែត្រូវបានគេមើលឃើញ ដាក់លក់នៅតាមប្រព័ន្ធអ៊ីនធឺណិត។ FBI បាននិយាយថា ប្រសិនបើអ្នក ផលិតឬទិញប័ណ្ណកត់ត្រាចាក់វ៉ាក់សាំង ការពារវីរុស COVID-19 ក្លែងក្លាយ អ្នកនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកនៅជុំវិញអ្នក ហើយអ្នកកំពុងរំលោភច្បាប់។
មតិយោបល់