ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង ជ្រុលចង្កូតបុកតាកូម៉ាចតនៅមុខផ្ទះ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Jeep បើកលឿនពេកមិនប្រយ័ត្ន បានរេចង្កូតទៅបុករថយន្ត តាកូម៉ាពេញទំហឹង បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង ៣០ នាទីយប់ថ្ងៃទី ២០ ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតគេបានឃើញរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2B-7785 ចតនៅមុខផ្ទះ ខណ:មកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Jeep ស៊េរីទំនើបពណ៌ខ្មៅពាក់ផ្លាកលេខ S.8808 .S ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកពីក្រោយ រថយន្តតាកូម៉ាពេញទំហឹង បណ្តាលឲ្យរថយន្តតាកូម៉ា រងកាខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។

បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីរថយន្តបង្កគាត់ក៏ចូលទៅ សម្របសម្រួលព្រមសងជាសំណង ទៅលើរថយន្តរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់