ឧត្តរមានជ័យៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ផេង តារា ស្នងការរង ផែនប្រឆាំងបទល្មើស បានសហការជាមួយលោក គង់ រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តឧត្តរមានជ័យ ចុះបង្ក្រាបករណីចែកចាយសារធាតុញៀនមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងគ្រឿងញៀនមួយចំនួនទៀត ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៤៥នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យម្នាក់មានឈ្មោះ ឈិត ម៉ានី (ហៅចយ) ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វត្ថុតាង និងសម្ភារៈ ដែលត្រូវដកហូត រួមមាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(Wy)ចំនួន៥គ្រាប់,ថ្នាំញៀនប្រភេទ lce ចំនួន៦កញ្ចប់,ទូរស័ព្ទដៃចំនួន៥គ្រឿង,កងដៃក្រឡៃ១វង់,ប្រដាប់សម្រាប់វេចខ្ចប់មួយចំនួនទៀត ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យនៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់