បាត់ដំបងៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១ នេះអនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក សុខ សារិន អធិ ការនគរបាលស្រុកបវេល បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង អាប៉ោង ក្នុងមូលដ្ឋានភូមិក្បាលអាង ឃុំព្រៃខ្ពស់ស្រុកបវេល បានចំនួន០១ករណី ក្នុងនោះឃាត់អ្នកប្រព្រឹត្តចំនួន០៩នាក់និងដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន០៥គ្រឿង
-គ្រាប់អាប៉ោងចំនួន០២គ្រាប់
-ចានសំរាប់បាញ់អាប៉ោងចំនួន០១
-ប្រាក់រៀលចំនួន១១៨,០០០រៀល
-ទូរស័ព្ទដៃចំនួន០៤គ្រឿង និងកម្រាលសម្រាប់ក្រាលចំនួន០១ ។
នៅក្រោយពេលធ្វើការសាកសួររួច សមត្ថកិច្ចនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំ នាញអនុវត្តតាមផ្លូវច្បាប់ ៕
មតិយោបល់