ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូមួយគ្រឿង បណ្តាលឲ្យក្មេងស្រីចំនួន០៤នាក់ ស្លាប់និងរងរបួសធ្ងន់

កណ្តាលៈ នៅថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្តកុងតឺន័រនឹង ម៉ូតបណ្តាលអោយស្លាប់ពីរនាក់ ភេទស្រី និងរងរបួសស្រាលពីរនាក់ ភេទស្រី ខូចខាតម៉ូតូស្រាល០១គ្រឿង លើផ្លូវជាតិលេខ១ចន្លោះKM៣០-៣១ ភូមិ កណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង ម៉ាក HONDA ពណ៌ខ្មៅ ពាក់ផ្លាក់លេខកណ្តាល 1Q 84.14 ជិះគ្នា០៤នាក់បើកបរដោយ ១/ឈ្មោះ វ៉ា ចាន់ថាន់ ភេទស្រីអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ២/ ឈ្មោះ ផល រតនា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។(ជិះពីក្រោយឈ្មោះវ៉ា ចាន់ថាន់ភេទស្រី) ។ ៣/ ឈ្មោះ រឿន លក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ (ជិះពីក្រោយឈ្នោះ ផល រត្ត័នាភេទស្រី) ។ ៤/ ឈ្មោះ ព្រៀក ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ (ជិះពីក្រោយឈ្មោះ រឿន លក្ខិណា ភេទស្រី) មានទិសដៅអ្នកលឿង ភ្នំពេញ (មានគោបំណងទៅលេងនៅវត្តអង្គរជ័យ) ពេលបើកម៉ូតូមកដល់កន្លែងកើត ត្រូវបានរថយន្តកុងតឺន័រ១គ្រឿង មិនស្គាល់អត្តសញ្ញាណ បុកចំពីខាងក្រោយ បណ្តាលអោយដួលម៉ូតូ ក៏រថយន្តកិនពីលើ បណ្តាលអោយស្លាប់ក្មេងស្រីពីរនាក់ និងរងរបួសស្រាលពីរនាក់ ចំណែកក្មេងស្រីរងរបួសស្រាល ត្រូវបានសាច់ញាតិ យកមកព្យាបាលនៅមន្ទីរពេទ្យឃុំបន្ទាយដែក ចំណែក (ម៉ូតូខូចខាតស្រាល) ត្រូវបានជំនាញផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកមករក្សាទុក ជាភស្តុតាង តាមនិតិវិធី ។

ចំពោះសពក្មេងស្រីពីនាក់ កម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ ឡើងលើខឿនថ្នល់ក៏ផ្លាតកង់ម៉ូតូ ដួលទៅនិងថ្នល់ក៏រថយន្តកុងតឺន័របើកពីខាងក្រោយ ពុំបានមើលផ្លូវខាងមុខបានកិនក្មេងស្រីពីរនាក់ស្លាប់ នៅកន្លែងកើតហេតុតែម្តង ៕

មតិយោបល់