ភ្នំពេញៈ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈទាំងស្រុង។
តាមប្រភពពីសមត្ថកិច្ច នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ឆ្នាំ បានជួលទៅឲ្យឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ រើសអេតចាយ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែ ដុតយកស្ពាន់បានបង្ករជាអគ្គិភ័យ។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ ខូចខាតសម្ភារៈប្រើប្រាស់អស់ទាំងស្រុងចំនួន ៥ខ្នង ស្មើរនឹង ១៥គ្រួសារ។
សម្រាប់ប្រតិបត្តិការសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចជំនាញបាន ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើរ ៦០ម៉ែត្រគូប , រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹក អស់ ១ឡាន ស្មេីរ ៦ម៉ែត្រគូប , រថយន្តរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹក អស់ ១ឡាន ស្មេីរ ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៨និង០០នាទី យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១៕
មតិយោបល់